ព្រះត្រៃបិដក ភាគ ៨៨

កាយសង្ខារ របស់​ពួក​សត្វ​ជា​រូ​បាវ​ចរៈ ដែល​ចូលកាន់​ចតុត្ថជ្ឈាន និង​របស់​ពួក​សត្វ​ជា​អរូ​បាវ​ចរៈ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ តែ​ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ពួក​សត្វ​កាល​ចូល​ទៅកាន់​សុទ្ធាវាស និង​ពួក​អសញ្ញ​សត្វ កាយសង្ខារ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ​ផង ចិត្តសង្ខារ មិនកើត​ឡើង​ហើយ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា កាយសង្ខារ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។
 [២៦៦] វចីសង្ខារ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា ចិត្តសង្ខារ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ វចីសង្ខារ របស់​ពួក​សត្វ​ដែល​ចូលកាន់​ទុតិយជ្ឈាន កាន់​តតិយជ្ឈាន និង​កាន់​ចតុត្ថជ្ឈាន និង​របស់​ពួក​សុទ្ធាវាស​សត្វ​ទាំងនោះ ក្នុងចិត្ត​ទី២ កំពុង​ប្រព្រឹត្តទៅ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ តែ​ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ពួក​សត្វ​កាល​ចូល​ទៅកាន់​សុទ្ធាវាស និង​ពួក​អសញ្ញ​សត្វ វចីសង្ខារ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ​ផង ចិត្តសង្ខារ មិនកើត​ឡើង​ហើយ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា វចីសង្ខារ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។
ថយ | ទំព័រទី ១៦៥ | បន្ទាប់
ID: 637826056829679235
ទៅកាន់ទំព័រ៖