ព្រះត្រៃបិដក ភាគ ៨៨
[២៦៧] កាយសង្ខារ របស់សត្វណា នឹងកើតឡើង វចីសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ អើ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងកើតឡើង កាយសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ ចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ពួកសត្វដែលកើតក្នុងភពជាទីបំផុត ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ និងពួកសត្វទាំងនោះ ដែលជាសត្វចូលទៅកាន់រូបាវចរៈ និងកាន់អរូបាវចរៈហើយ នឹងបរិនិព្វាន កាលច្យុត វចីសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើង តែកាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ វចីសង្ខារ របស់ពួកសត្វក្រៅនេះ នឹងកើតឡើងផង កាយសង្ខារ នឹងកើតឡើងផង។
[២៦៨] កាយសង្ខារ របស់សត្វណា នឹងកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងកើតឡើង កាយសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ ចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ពួកសត្វដែលកើតក្នុងភពជាទីបំផុត ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ និងពួកសត្វទាំងនោះ ដែលចូលទៅកាន់រូបាវចរៈ និងកាន់អរូបាវចរៈហើយ នឹងបរិនិព្វាន កាលច្យុត
ID: 637826057077960524
ទៅកាន់ទំព័រ៖