ព្រះត្រៃបិដក ភាគ ៨៨
ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើង តែកាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចិត្តសង្ខារ របស់ពួកសត្វក្រៅនេះ នឹងកើតឡើងផង កាយសង្ខារ នឹងកើតឡើងផង។
[២៦៩] វចីសង្ខារ របស់សត្វណា នឹងកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងកើតឡើង វចីសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ ចិត្តជាទីបំផុត
(១) ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើង តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ចិត្តសង្ខារ របស់ពួកសត្វក្រៅនេះ នឹងកើតឡើងផង វចីសង្ខារ កើតឡើងផង។
[២៧០] កាយសង្ខារ នឹងកើតឡើង ក្នុងទីណា។បេ។
[២៧១] កាយសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ពួកសត្វដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន កាយសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ
(១) បានដល់ចុតិចិត្ត របស់រូបាវចរសត្វ ដែលប្រកបដោយទុតិយជ្ឈាន និងចុតិចិត្ត របស់អរូបាវចរសត្វ ដែលប្រកបដោយចតុត្ថជ្ឈាន។ អដ្ឋកថា។
ID: 637826057517190975
ទៅកាន់ទំព័រ៖