ព្រះត្រៃបិដក ភាគ ៨៨

នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ពួក​សត្វ​ជា​កាមាវច​រៈ ដែល​ចូលកាន់​បឋមជ្ឈាន កាយសង្ខារ របស់​សត្វ​ទាំងនោះ នឹង​កើតឡើង​ផង វចីសង្ខារ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត វចីសង្ខារ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា កាយសង្ខារ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ ចិត្តជា​ទីបំផុត របស់​ពួក​សត្វ​ជា​កាមាវច​រៈ នឹង​កើតឡើង​ក្នុង​លំដាប់​នៃ​ចិត្ត​ណា វចីសង្ខារ របស់​ពួក​សត្វ​ជា​រូ​បាវ​ចរៈ និង​ជា​អរូ​បាវ​ចរៈ​ទាំងនោះ នឹង​កើតឡើង ក្នុង​ទីនោះ តែ​កាយសង្ខារ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ពួក​សត្វ​ជា​កាមាវច​រៈ​ក្រៅ​នេះ ដែល​ចូលកាន់​បឋមជ្ឈាន វចីសង្ខារ របស់​សត្វ​ទាំងនោះ នឹង​កើតឡើង​ផង កាយសង្ខារ នឹង​កើតឡើង ក្នុង​ទីនោះ។
 [២៧២] កាយសង្ខារ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា ចិត្តសង្ខារ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា កាយសង្ខារ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ ចិត្តជា​ទីបំផុត របស់​ពួក​សត្វ​ជា​កាមាវច​រៈ នឹង​កើតឡើង​ក្នុង​លំដាប់​នៃ​ចិត្ត​ណា ពួក​សត្វ​ជា​រូ​បាវ​ចរៈ និង​ជា​អរូ​បាវ​ចរៈ ដែល​ចូលកាន់​ចតុត្ថជ្ឈាន ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ នឹង​កើតឡើង ក្នុង​ទីនោះ តែ​កាយសង្ខារ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 637826057777700853
ទៅកាន់ទំព័រ៖