ព្រះត្រៃបិដក ភាគ ៨៨
ពួកសត្វជាកាមាវចរៈក្រៅនេះ ដែលចូលកាន់បឋមជ្ឈាន កាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើងផង កាយសង្ខារ នឹងកើតឡើងផង ក្នុងទីនោះ។
[២៧៣] វចីសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ពួកសត្វដែលចូលកាន់ទុតិយជ្ឈាន កាន់តតិយជ្ឈាន និងកាន់ចតុត្ថជ្ឈាន ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន និងពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈក្រៅនេះ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើងផង វចីសង្ខារ នឹងកើតឡើងផង ក្នុងទីនោះ។
[២៧៤] កាយសង្ខារ របស់សត្វណា នឹងមិនកើតឡើង វចីសង្ខារ របស់សត្វនោះ នឹងមិនកើតឡើងឬ។ ចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ នឹងពួកសត្វនោះ
ID: 637826058056295140
ទៅកាន់ទំព័រ៖