ព្រះត្រៃបិដក ភាគ ៨៨

ដែល​ចូល​ទៅកាន់​រូ​បាវ​ចរៈ និង​កាន់​អរូ​បាវ​ចរៈ​ហើយ នឹង​បរិនិព្វាន កាល​ច្យុត កាយសង្ខារ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង តែ​វចីសង្ខារ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង​ទេ ចិត្តជា​ទីបំផុត ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ របស់​ពួក​សត្វ ដែល​ប្រកបដោយ​ចិត្តជា​ទីបំផុត នឹង​កើតឡើង ក្នុង​លំដាប់​នៃ​ចិត្ត​ណា កាយសង្ខារ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ផង វចីសង្ខារ នឹង​មិនកើត​ឡើង​ផង។ មួយ​យ៉ាង​ទៀត វចីសង្ខារ របស់​សត្វ​ណា នឹង​មិនកើត​ឡើង កាយសង្ខារ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ឬ។ អើ។
 [២៧៥] កាយសង្ខារ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ចិត្តសង្ខារ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ឬ។ ចិត្តជា​ទីបំផុត របស់​ពួក​សត្វ​ជា​កាមាវច​រៈ នឹង​កើតឡើង ក្នុង​លំដាប់​នៃ​ចិត្ត​ណា ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​រូ​បាវ​ចរៈ និង​ក្នុង​អរូ​បាវ​ចរៈ និង​ពួក​សត្វ​នោះ ដែល​ចូល​ទៅកាន់​រូ​បាវ​ចរៈ និង​កាន់​អរូ​បាវ​ចរៈ​ហើយ នឹង​បរិនិព្វាន កាល​ច្យុត កាយសង្ខារ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង តែ​ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង​ទេ កាយសង្ខារ របស់​សត្វ​ទាំងនោះ ដែល​ប្រកបដោយ​ចិត្តជា​ទីបំផុត នឹង​មិនកើត​ឡើង​ផង ចិត្តសង្ខារ នឹង​មិនកើត​ឡើង​ផង។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា នឹង​មិនកើត​ឡើង កាយសង្ខារ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ឬ។ អើ។
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 637826058273794674
ទៅកាន់ទំព័រ៖