ព្រះត្រៃបិដក ភាគ ៨៨
[២៧៦] វចីសង្ខារ របស់សត្វណា នឹងមិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងមិនកើតឡើងឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា វចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ វចីសង្ខារ របស់សត្វទាំងនោះ ដែលប្រកបដោយចិត្តជាទីបំផុត នឹងមិនកើតឡើងផង ចិត្តសង្ខារ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនកើតឡើង វចីសង្ខារ របស់សត្វនោះ នឹងមិនកើតឡើងឬ។ អើ។
[២៧៧] កាយសង្ខារ នឹងមិនកើតឡើង ក្នុងទីណា។បេ។
[២៧៨] កាយសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា កាយសង្ខារ របស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ពួកសត្វដែលចូលកាន់ចតុត្ថជ្ឈាន និងពួកអសញ្ញសត្វ កាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង វចីសង្ខារ នឹងមិនកើតឡើងផង ក្នុងទីនោះ។
ID: 637826058517869199
ទៅកាន់ទំព័រ៖