ព្រះត្រៃបិដក ភាគ ៨៨
មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា កាយសង្ខារ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ពួកសត្វដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន វចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វដែលប្រកបដោយចិត្តជាទីបំផុត នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ពួកសត្វដែលចូលកាន់ចតុត្ថជ្ឈាន និងពួកអសញ្ញសត្វ វចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង កាយសង្ខារ នឹងមិនកើតឡើងផង ក្នុងទីនោះ។
[២៧៩] កាយសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈ ដែលចូលកាន់ចតុត្ថជ្ឈាន កាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វដែលប្រកបដោយចិត្តជាទីបំផុត និងពួកអសញ្ញសត្វ កាយសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ចិត្តសង្ខារ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា
ID: 637826058737713542
ទៅកាន់ទំព័រ៖