ព្រះត្រៃបិដក ភាគ ៨៨
នឹងមិនកើតឡើង ក្នុងទីណា កាយសង្ខារ របស់សត្វនោះ នឹងមិនកើតឡើងក្នុងទីនោះឬ។ អើ។
[២៨០] វចីសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ពួកសត្វដែលចូលកាន់ទុតិយជ្ឈាន កាន់តតិយជ្ឈាន និងកាន់ចតុត្ថជ្ឈាន វចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ វចីសង្ខារ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនកើតឡើងផង ចិត្តសង្ខារ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ អើ។
[២៨១] កាយសង្ខារ របស់សត្វណា កើតឡើង វចីសង្ខារ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា កើតឡើងហើយ កាយសង្ខារ របស់សត្វនោះ កើតឡើងឬ។ វចីសង្ខារ របស់ពួកសត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ
ID: 637826058992109942
ទៅកាន់ទំព័រ៖