ព្រះត្រៃបិដក ភាគ ៨៨
តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងទេ វចីសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយផង កាយសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ។
[២៨២] កាយសង្ខារ របស់សត្វណា កើតឡើង ចិត្តសង្ខារ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា កើតឡើងហើយ កាយសង្ខារ របស់សត្វនោះ កើតឡើងឬ។ ចិត្តសង្ខារ របស់ពួកសត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងទេ ចិត្តសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយផង កាយសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ។
[២៨៣] វចីសង្ខារ របស់សត្វណា កើតឡើង ចិត្តសង្ខារ របស់សត្វនោះ កើតឡើងហើយឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា កើតឡើងហើយ វចីសង្ខារ របស់សត្វនោះ កើតឡើងឬ។ ចិត្តសង្ខារ របស់ពួកសត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ
ID: 637826059241016150
ទៅកាន់ទំព័រ៖