ព្រះត្រៃបិដក ភាគ ៨៨
តែវចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងទេ ចិត្តសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយផង វចីសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃពួកវិតក្កៈ និងវិចារៈ។
[២៨៤] កាយសង្ខារ កើតឡើង ក្នុងទីណា។បេ។
[២៨៥] កាយសង្ខារ របស់សត្វណា កើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ពួកសត្វដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន កាយសង្ខារ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន កាយសង្ខារ របស់សត្វទាំងនោះ កើតឡើងផង វចីសង្ខារ កើតឡើងហើយផង ក្នុងឧប្បាទក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា កើតឡើងហើយ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ពួកសត្វជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន ក្នុងភង្គក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះឯង ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ វចីសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយ តែកាយសង្ខារ របស់សត្វទាំងនោះ
ID: 637826059469276369
ទៅកាន់ទំព័រ៖