ព្រះត្រៃបិដក ភាគ ៨៨
វចីសង្ខារ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងអស់នោះ កើតឡើងហើយ ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ចិត្តសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយផង វចីសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃពួកវិតក្កៈ និងវិចារៈ ក្នុងទីនោះ។
[២៨៨] កាយសង្ខារ របស់សត្វណា មិនកើតឡើង វចីសង្ខារ របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា មិនកើតឡើងហើយ កាយសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ មិនមានទេ។
[២៨៩] កាយសង្ខារ របស់សត្វណា មិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនកើតឡើងហើយ កាយសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ មិនមានទេ។
[២៩០] វចីសង្ខារ របស់សត្វណា មិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនកើតឡើងហើយ វចីសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ មិនមានទេ។
ID: 637826059966632367
ទៅកាន់ទំព័រ៖