ព្រះត្រៃបិដក ភាគ ៨៨

 [២៩១] កាយសង្ខារ មិនកើត​ឡើង ក្នុង​ទីណា។បេ។
 [២៩២] កាយសង្ខារ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា វចីសង្ខារ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ កាយសង្ខារ របស់​ពួក​សត្វ​ជា​កាមាវច​រៈ​នោះ​ឯង ដែល​ចូលកាន់​បឋមជ្ឈាន ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ពួក​អស្សាសៈ និង​បស្សាសៈ និង​របស់​ពួក​សត្វ​ជា​រូ​បាវ​ចរៈ និង​ជា​អរូ​បាវ​ចរៈ​ទាំងនោះ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​អស្សាសៈ និង​បស្សាសៈ មិនកើត​ឡើង ក្នុង​ទីនោះ តែ​វចីសង្ខារ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ កាយសង្ខារ របស់​ពួក​សត្វ​ទាំងនោះ​ឯង ដែល​ចូលកាន់​ទុតិយជ្ឈាន និង​កាន់​តតិយជ្ឈាន ក្នុង​ភង្គ​ក្ខ​ណៈ នៃ​ពួក​អស្សាសៈ និង​បស្សាសៈ និង​របស់​ពួក​សត្វ​ដែល​ចូលកាន់​ចតុត្ថជ្ឈាន ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​អស្សាសៈ និង​បស្សាសៈ និង​របស់​ពួក​សុទ្ធាវាស​សត្វ ក្នុងចិត្ត​ទី២ កំពុង​ប្រព្រឹត្តទៅ និង​របស់​អសញ្ញ​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង វចីសង្ខារ មិនកើត​ឡើង​ហើយ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត វចីសង្ខារ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា កាយសង្ខារ របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ពួក​សត្វ​ដែល​ចូលកាន់​ទុតិយជ្ឈាន និង​កាន់​តតិយជ្ឈាន ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ពួក​អស្សាសៈ និង​បស្សាសៈ វចីសង្ខារ របស់​សត្វ​ទាំងនោះ
ថយ | ទំព័រទី ១៧៨ | បន្ទាប់
ID: 637826060181476743
ទៅកាន់ទំព័រ៖