ព្រះត្រៃបិដក ភាគ ៨៨

មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ តែ​កាយសង្ខារ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ វចីសង្ខារ របស់​សត្វ​ទាំងនោះ​ឯង ដែល​ចូលកាន់​ទុតិយជ្ឈាន និង​កាន់​តតិយជ្ឈាន ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ពួក​អស្សាសៈ និង​បស្សាសៈ និង​របស់​ពួក​សត្វ ដែល​ចូលកាន់​ចតុត្ថជ្ឈាន ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​អស្សាសៈ និង​បស្សាសៈ និង​របស់​ពួក​សុទ្ធាវាស​សត្វ ក្នុងចិត្ត​ទី២ កំពុង​ប្រព្រឹត្តទៅ និង​របស់​អសញ្ញ​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ​ផង កាយសង្ខារ មិនកើត​ឡើង​ផង ក្នុង​ទីនោះ។
 [២៩៣] កាយសង្ខារ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា ចិត្តសង្ខារ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ កាយសង្ខារ របស់​សត្វ​ទាំងអស់​នោះ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​អស្សាសៈ និង​បស្សាសៈ កើតឡើង​ក្នុង​ទីនោះ តែ​ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ពួក​សត្វ កាល​ចូល​ទៅកាន់​សុទ្ធាវាស និង​ពួក​អសញ្ញ​សត្វ កាយសង្ខារ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង ចិត្តសង្ខារ មិនកើត​ឡើង​ហើយ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា កាយសង្ខារ របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ អើ។
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 637826060388976719
ទៅកាន់ទំព័រ៖