ព្រះត្រៃបិដក ភាគ ៨៨

 [២៩៤] វចីសង្ខារ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា ចិត្តសង្ខារ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ វចីសង្ខារ របស់​សត្វ​ទាំងអស់​នោះ មិនកើត​ឡើង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​វិតក្កៈ និង​វិចារៈ ក្នុង​ទីនោះ តែ​ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ពួក​សត្វ​កាល​ចូល​ទៅកាន់​សុទ្ធាវាស និង​ពួក​អសញ្ញ​សត្វ វចីសង្ខារ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង ចិត្តសង្ខារ មិនកើត​ឡើង​ហើយ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា វចីសង្ខារ របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [២៩៥] កាយសង្ខារ របស់​សត្វ​ណា កើតឡើង វចីសង្ខារ របស់​សត្វ​នោះ កើតឡើង​ឬ។ អើ។ មួយ​យ៉ាង​ទៀត វចីសង្ខារ របស់​សត្វ​ណា នឹង​កើតឡើង កាយសង្ខារ របស់​សត្វ​នោះ កើតឡើង​ឬ។ វចីសង្ខារ របស់​ពួក​សត្វ​ទាំងអស់ ដែល​ចូលកាន់​និរោធ និង​របស់​អសញ្ញ​សត្វ​ទាំងនោះ នឹង​កើតឡើង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​អស្សាសៈ និង​បស្សាសៈ តែ​កាយសង្ខារ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ វចីសង្ខារ របស់​សត្វ​ទាំងនោះ នឹង​កើតឡើង​ផង កាយសង្ខារ កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ពួក​អស្សាសៈ និង​បស្សាសៈ។
ថយ | ទំព័រទី ១៨០ | បន្ទាប់
ID: 637826060608405751
ទៅកាន់ទំព័រ៖