ព្រះត្រៃបិដក ភាគ ៨៨

ចិត្តសង្ខារ របស់​ពួក​សត្វ​ទាំងអស់ ដែល​ចូលកាន់​និរោធ និង​របស់​អសញ្ញ​សត្វ​ទាំងនោះ នឹង​កើតឡើង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​វិតក្កៈ និង​វិចារៈ តែ​វចីសង្ខារ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ នឹង​កើតឡើង​ផង វចីសង្ខារ កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ពួក​វិតក្កៈ និង​វិចារៈ។
 [២៩៨] កាយសង្ខារ កើតឡើង ក្នុង​ទីណា។បេ។
 [២៩៩] កាយសង្ខារ របស់​សត្វ​ណា កើតឡើង ក្នុង​ទីណា វចីសង្ខារ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ កាយសង្ខារ របស់​សត្វ​ទាំងនោះ ដែល​ចូលកាន់​ទុតិយជ្ឈាន និង​កាន់​តតិយជ្ឈាន ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ពួក​អស្សាសៈ និង​បស្សាសៈ កើតឡើង ក្នុង​ទីនោះ តែ​វចីសង្ខារ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ពួក​សត្វ​ជា​កាមាវច​រៈ ដែល​ចូលកាន់​បឋមជ្ឈាន ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ពួក​អស្សាសៈ និង​បស្សាសៈ កាយសង្ខារ របស់​សត្វ​ទាំងនោះ កើតឡើង​ផង វចីសង្ខារ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត វចីសង្ខារ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា កាយសង្ខារ របស់​សត្វ​នោះ កើតឡើង ក្នុង​ទីនោះ​ឬ។ វចីសង្ខារ របស់​ពួក​សត្វ​ជា​កាមាវច​រៈ​នោះ​ឯង ដែល​ចូលកាន់​បឋមជ្ឈាន ក្នុង​ភង្គ​ក្ខ​ណៈ នៃ​ពួក​អស្សាសៈ និង​បស្សាសៈ
ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 637826061094670325
ទៅកាន់ទំព័រ៖