ព្រះត្រៃបិដក ភាគ ៨៨
មិនមែនជានឹងមិនកើតឡើងទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា កាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងផង វចីសង្ខារ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងមិនកើតឡើង កាយសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ អើ។
[៣០៣] កាយសង្ខារ របស់សត្វណា មិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងមិនកើតឡើងឬ។ កាយសង្ខារ របស់សត្វទាំងអស់ ក្នុងភង្គក្ខណៈនៃចិត្ត និងរបស់ពួកសត្វ ដែលចូលកាន់និរោធ ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើង តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ កាយសង្ខារ របស់ពួកសត្វទាំងនោះ ដែលប្រកបដោយចិត្តជាទីបំផុត មិនកើតឡើងផង ចិត្តសង្ខារ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនកើតឡើង កាយសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ អើ។
ID: 637826061790357436
ទៅកាន់ទំព័រ៖