ព្រះត្រៃបិដក ភាគ ៨៨
[៣០៤] វចីសង្ខារ របស់សត្វណា មិនកើតឡើង ចិត្តសង្ខារ របស់សត្វនោះ នឹងមិនកើតឡើងឬ។ វចីសង្ខារ របស់សត្វទាំងអស់ ក្នុងភង្គក្ខណៈនៃចិត្ត និងរបស់ពួកសត្វ ដែលចូលកាន់និរោធ ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើង តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ វចីសង្ខារ របស់ពួកសត្វទាំងនោះ ដែលប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មិនកើតឡើងផង ចិត្តសង្ខារ នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនកើតឡើង វចីសង្ខារ របស់សត្វនោះ មិនកើតឡើងឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ចិត្តសង្ខារ របស់សត្វទាំងនោះ ដែលប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ នឹងមិនកើតឡើងផង វចីសង្ខារ មិនកើតឡើងផង។
[៣០៥] កាយសង្ខារ មិនកើតឡើង ក្នុងទីណា។បេ។
[៣០៦] កាយសង្ខារ របស់សត្វណា មិនកើតឡើង ក្នុងទីណា
ID: 637826062037388422
ទៅកាន់ទំព័រ៖