ព្រះត្រៃបិដក ភាគ ៨៨

ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ របស់​ពួក​សត្វ ដែល​ប្រកបដោយ​ចិត្តជា​ទីបំផុត នឹង​កើតឡើង ក្នុង​លំដាប់​នៃ​ចិត្ត​ណា វចីសង្ខារ របស់​សត្វ​ទាំងនោះ ដែល​ចូលកាន់​ទុតិយជ្ឈាន និង​កាន់​តតិយជ្ឈាន ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ពួក​អស្សាសៈ និង​បស្សាសៈ និង​របស់​ពួក​សត្វ ដែល​ចូលកាន់​ចតុត្ថជ្ឈាន និង​របស់​អសញ្ញ​សត្វ​ទាំងនោះ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​អស្សាសៈ និង​បស្សាសៈ នឹង​មិនកើត​ឡើង​ផង កាយសង្ខារ មិនកើត​ឡើង​ផង។
 [៣០៧] កាយសង្ខារ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា ចិត្តសង្ខារ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ កាយសង្ខារ របស់​សត្វ​ទាំងអស់​នោះ មិនកើត​ឡើង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​អស្សាសៈ និង​បស្សាសៈ ក្នុង​ទីនោះ តែ​ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ កាយសង្ខារ របស់​ពួក​សត្វ ដែល​ប្រកបដោយ​ចិត្តជា​ទីបំផុត និង​របស់​អសញ្ញ​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង ចិត្តសង្ខារ នឹង​មិនកើត​ឡើង​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា កាយសង្ខារ របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [៣០៨] វចីសង្ខារ របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា ចិត្តសង្ខារ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។
ថយ | ទំព័រទី ១៨៨ | បន្ទាប់
ID: 637826062510374304
ទៅកាន់ទំព័រ៖