ព្រះត្រៃបិដក ភាគ ៨៨
[៣០៩] កាយសង្ខារ របស់សត្វណា កើតឡើងហើយ វចីសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា កាយសង្ខារ របស់សត្វទាំងនោះ កើតឡើងហើយ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ កាយសង្ខារ របស់ពួកសត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង វចីសង្ខារ នឹងកើតឡើងផង។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងកើតឡើង កាយសង្ខារ របស់សត្វនោះ កើតឡើងហើយឬ។ អើ។
[៣១០] កាយសង្ខារ របស់សត្វណា កើតឡើងហើយ ចិត្តសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ កាយសង្ខារ របស់សត្វទាំងនោះ ដែលប្រកបដោយចិត្តជាទីបំផុត កើតឡើងហើយ តែចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ កាយសង្ខារ របស់ពួកសត្វ ក្រៅនេះ កើតឡើងហើយផង ចិត្តសង្ខារ នឹងកើតឡើងផង។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា (កើតឡើងហើយ)។បេ។ អើ។
[៣១១] វចីសង្ខារ របស់សត្វណា កើតឡើងហើយ ចិត្តសង្ខារ របស់សត្វនោះ នឹងកើតឡើងឬ។ វចីសង្ខារ របស់សត្វទាំងនោះ ដែលប្រកបដោយចិត្តជាទីបំផុត កើតឡើងហើយ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ វចីសង្ខារ របស់ពួកសត្វ ក្រៅនេះ កើតឡើងហើយផង ចិត្តសង្ខារ នឹងកើតឡើងផង។
ID: 637826062951823648
ទៅកាន់ទំព័រ៖