ព្រះត្រៃបិដក ភាគ ៨៨

មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា (កើតឡើង​ហើយ)។បេ។ អើ។
 [៣១២] កាយសង្ខារ កើតឡើង​ហើយ ក្នុង​ទីណា។បេ។
 [៣១៣] កាយសង្ខារ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា វចីសង្ខារ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ កាយសង្ខារ របស់​ពួក​សត្វ​ដែល​ប្រកបដោយ​ចិត្តជា​ទីបំផុត ក្នុង​កាមាវចរ​ភព និង​របស់​សត្វ​ទាំងនោះ ដែល​ចូលកាន់​ទុតិយជ្ឈាន និង​កាន់​តតិយជ្ឈាន កើតឡើង​ហើយ ក្នុង​ទីនោះ តែ​វចីសង្ខារ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ កាយសង្ខារ របស់​ពួក​សត្វ​ដែល​ចូលកាន់​បឋមជ្ឈាន និង​របស់​ពួក​សត្វ ជា​កាមាវច​រៈ​ទាំងនោះ ក្រៅ​នេះ កើតឡើង​ហើយ​ផង វចីសង្ខារ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត វចីសង្ខារ របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា កាយសង្ខារ របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ វចីសង្ខារ របស់​ពួក​សត្វ​ជា​រូ​បាវ​ចរៈ និង​ជា​អរូ​បាវ​ចរៈ​ទាំងនោះ នឹង​កើតឡើង ក្នុង​ទីនោះ តែ​កាយសង្ខារ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ វចីសង្ខារ របស់​ពួក​សត្វ​ដែល​ចូលកាន់​បឋមជ្ឈាន និង​របស់​សត្វ​ជា​កាមាវច​រៈ​ទាំងនោះ នឹង​កើតឡើង​ផង កាយសង្ខារ កើតឡើង​ហើយ​ផង ក្នុង​ទីនោះ។
ថយ | ទំព័រទី ១៩១ | បន្ទាប់
ID: 637826063243542375
ទៅកាន់ទំព័រ៖