ព្រះត្រៃបិដក ភាគ ៨៨
វចីសង្ខារ របស់សត្វទាំងនោះ ដែលប្រកបដោយចិត្តជាទីបំផុត ក្នុងសវិតក្កសវិចារភូមិ កើតឡើងហើយ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ វចីសង្ខារ របស់ពួកសត្វទាំងនោះ ក្រៅនេះ ក្នុងសវិតក្កសវិចារភូមិ កើតឡើងហើយផង ចិត្តសង្ខារ នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ ក្នុងអវិតក្កអវិចារភូមិ នឹងកើតឡើង ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ចិត្តសង្ខារ របស់សត្វទាំងនោះ ក្នុងសវិតក្កសវិចារភូមិ នឹងកើតឡើងផង វចីសង្ខារ កើតឡើងហើយផង ក្នុងទីនោះ។
[៣១៦] កាយសង្ខារ របស់សត្វណា មិនកើតឡើងហើយ វចីសង្ខារ របស់សត្វនោះ នឹងមិនកើតឡើងឬ។ មិនមានទេ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងមិនកើតឡើង កាយសង្ខារ របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។
[៣១៧] កាយសង្ខារ របស់សត្វណា មិនកើតឡើងហើយ ចិត្តសង្ខារ របស់សត្វនោះ នឹងមិនកើតឡើងឬ។ មិនមានទេ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនកើតឡើង កាយសង្ខារ របស់សត្វនោះ មិនកើតឡើងហើយឬ។ កើតឡើងហើយ។
ID: 637826063716366619
ទៅកាន់ទំព័រ៖