ព្រះត្រៃបិដក ភាគ ៨៨
មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា កាយសង្ខារ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងនោះ ដែលប្រកបដោយចិត្តជាទីបំផុត ក្នុងកាមាវចរៈ នឹងមិនកើតឡើង ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ចិត្តសង្ខារ របស់ពួកសត្វដែលប្រកបដោយចិត្តជាទីបំផុត ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនកើតឡើងផង កាយសង្ខារ មិនកើតឡើងហើយផង ក្នុងទីនោះ។
[៣២២] វចីសង្ខារ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ វចីសង្ខារ របស់សត្វទាំងនោះ ក្នុងអវិតក្កអវិចារភូមិ មិនកើតឡើងហើយ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ វចីសង្ខារ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត ក្នុងអវិតក្កអវិចារភូមិ និងរបស់អសញ្ញសត្វទាំងនោះ មិនកើតឡើងហើយផង ចិត្តសង្ខារ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា វចីសង្ខារ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។
ID: 637826064404523347
ទៅកាន់ទំព័រ៖