ព្រះត្រៃបិដក ភាគ ៨៨

ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ ដែល​ប្រកបដោយ​ចិត្តជា​ទីបំផុត ក្នុង​សវិ​តក្ក​សវិ​ចារ​ភូមិ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ តែ​វចីសង្ខារ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ចិត្តសង្ខារ របស់​ពួក​សត្វ​ដែល​ប្រកបដោយ​ចិត្តជា​ទីបំផុត ក្នុង​អវិតក្ក​អវិចារ​ភូមិ និង​របស់​អសញ្ញ​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ផង វចីសង្ខារ មិនកើត​ឡើង​ហើយ​ផង ក្នុង​ទីនោះ។
ចប់ ឧប្បាទ​វារៈ។
 [៣២៣] កាយសង្ខារ របស់​សត្វ​ណា រលត់​ទៅ វចីសង្ខារ របស់​សត្វ​នោះ រលត់​ទៅ​ឬ។ កាយសង្ខារ របស់​សត្វ​ទាំងនោះ រលត់​ទៅ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ពួក​អស្សាសៈ និង​បស្សាសៈ ព្រោះ​វៀរចាក​ពួក​វិតក្កៈ និង​វិចារៈ តែ​វចីសង្ខារ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ទេ កាយសង្ខារ របស់​ពួក​សត្វ​ជា​កាមាវច​រៈ​ទាំងនោះ ដែល​ចូលកាន់​បឋមជ្ឈាន រលត់​ទៅ​ផង វចីសង្ខារ រលត់​ទៅ​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ពួក​អស្សាសៈ និង​បស្សាសៈ។ មួយ​យ៉ាង​ទៀត វចីសង្ខារ របស់​សត្វ​ណា រលត់​ទៅ កាយសង្ខារ របស់​សត្វ​នោះ រលត់​ទៅ​ឬ។ វចីសង្ខារ របស់​សត្វ​ទាំងនោះ រលត់​ទៅ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ពួក​វិតក្កៈ និង​វិចារៈ ព្រោះ​វៀរចាក​ពួក​អស្សាសៈ និង​បស្សាសៈ តែ​កាយសង្ខារ
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 637826064608117143
ទៅកាន់ទំព័រ៖