ព្រះត្រៃបិដក ភាគ ៨៨
[៣២៦] កាយសង្ខារ រលត់ទៅ ក្នុងទីណា វចីសង្ខារ រលត់ទៅ ក្នុងទីនោះឬ។ កាយសង្ខារ រលត់ទៅ ក្នុងទុតិយជ្ឈាន និងក្នុងតតិយជ្ឈាន ក្នុងទីនោះ តែវចីសង្ខារ មិនរលត់ទៅ ក្នុងទីនោះទេ។បេ។
[៣២៧] កាយសង្ខារ របស់សត្វណា រលត់ទៅ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះឬ។បេ។ ពាក្យថា របស់សត្វណាក្តី ថា របស់សត្វណា ក្នុងទីណាក្តី ដូចៗគ្នា។
[៣២៨] កាយសង្ខារ របស់សត្វណា មិនរលត់ទៅ វចីសង្ខារ របស់សត្វនោះ មិនរលត់ទៅឬ។ កាយសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងភង្គក្ខណៈនៃពួកវិតក្កៈ និងវិចារៈ ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ កាយសង្ខារ របស់ពួកសត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ មិនរលត់ទៅផង វចីសង្ខារ មិនរលត់ទៅផង ក្នុងឧប្បាទក្ខណៈនៃចិត្ត និងក្នុងភង្គក្ខណៈនៃចិត្ត ដែលមិនមានវិតក្កៈ មិនមានវិចារៈ ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា មិនរលត់ទៅ កាយសង្ខារ របស់សត្វនោះ មិនរលត់ទៅឬ។
ID: 637826065109222446
ទៅកាន់ទំព័រ៖