ព្រះត្រៃបិដក ភាគ ៨៨
[៣] មិនមែនចក្ខុ មិនហៅថាចក្ខុធាតុ មិនមែនចក្ខុធាតុ មិនហៅថាចក្ខុ។ មិនមែនសោតៈ មិនហៅថាសោតធាតុ មិនមែនសោតធាតុ មិនហៅថាសោតៈ។បេ។ មិនមែនចក្ខុវិញ្ញាណ មិនហៅថាចក្ខុវិញ្ញាណធាតុ មិនមែនចក្ខុវិញ្ញាណធាតុ មិនហៅថាចក្ខុវិញ្ញាណ។បេ។ មិនមែនមនៈ មិនហៅថាមនោធាតុ មិនមែនមនោធាតុ មិនហៅថាមនៈ។ មិនមែនមនោវិញ្ញាណ មិនហៅថា មនោវិញ្ញាណធាតុ មិនមែនមនោវិញ្ញាណធាតុ មិនហៅថា មនោវិញ្ញាណ។ មិនមែនធម៌ មិនហៅថាធម្មធាតុ មិនមែនធម្មធាតុ មិនហៅថាធម៌។
[៤] ចក្ខុ ហៅថាចក្ខុធាតុ ធាតុទាំងឡាយ ហៅថាសោតធាតុ។បេ។ ចក្ខុ ហៅថា ចក្ខុធាតុ ធាតុទាំងឡាយ ហៅថាធម្មធាតុ។ ចក្រ ដែលលោកចង ក្នុងអាយតនយមកៈ យ៉ាងណា ចក្រដែលលោកចង ក្នុងធាតុយមកៈនេះ យ៉ាងនោះដែរ។
[៥] មិនមែនចក្ខុ មិនហៅថាចក្ខុធាតុ មិនមែនធាតុទាំងឡាយ មិនហៅថា សោតធាតុ។ មិនមែនចក្ខុ មិនហៅថាចក្ខុធាតុ មិនមែនធាតុទាំងឡាយ មិនហៅថា ឃានធាតុ។បេ។ មិនមែនចក្ខុ មិនហៅថាចក្ខុធាតុ មិនមែនធាតុទាំងឡាយ មិនហៅថា ធម្មធាតុ។បេ។ មិនមែនធម៌ មិនហៅថាធម្មធាតុ មិនមែនធាតុទាំងឡាយ មិនហៅថា ចក្ខុធាតុ។បេ។ មិនមែនធម៌ មិនហៅថាធម្មធាតុ មិនមែនធាតុទាំងឡាយ មិនហៅថាមនោវិញ្ញាណធាតុ។ ចក្រ បណ្ឌិតគប្បីចង។
ID: 637825986136812525
ទៅកាន់ទំព័រ៖