ព្រះត្រៃបិដក ភាគ ៨៨

វចីសង្ខារ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ពួក​អស្សាសៈ និង​បស្សាសៈ ព្រោះ​វៀរចាក​ពួក​វិតក្កៈ និង​វិចារៈ តែ​កាយសង្ខារ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ទៅ​ទេ វចីសង្ខារ របស់​សត្វ​ទាំងអស់ ដែល​ចូលកាន់​និរោធ និង​របស់​អសញ្ញ​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ផង កាយសង្ខារ មិន​រលត់​ទៅ​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ព្រោះ​វៀរចាក​ពួក​អស្សាសៈ និង​បស្សាសៈ។
 [៣២៩] កាយ​សង្ខា របស់​សត្វ​ណា មិន​រលត់​ទៅ ចិត្តសង្ខារ របស់​សត្វ​នោះ មិន​រលត់​ទៅ​ឬ។ កាយសង្ខារ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​អស្សាសៈ និង​បស្សាសៈ តែ​ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ទៅ​ទេ កាយសង្ខារ របស់​សត្វ​ទាំងអស់ ដែល​ចូលកាន់​និរោធ និង​របស់​អសញ្ញ​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ផង ចិត្តសង្ខារ មិន​រលត់​ទៅ​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា មិន​រលត់​ទៅ កាយសង្ខារ របស់​សត្វ​នោះ មិន​រលត់​ទៅ​ឬ។ អើ។
 [៣៣០] វចីសង្ខារ របស់​សត្វ​ណា មិន​រលត់​ទៅ ចិត្តសង្ខារ របស់​សត្វ​នោះ មិន​រលត់​ទៅ​ឬ។ វចីសង្ខារ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​វិតក្កៈ និង​វិចារៈ
ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 637826065409556972
ទៅកាន់ទំព័រ៖