ព្រះត្រៃបិដក ភាគ ៨៨
តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ វចីសង្ខារ របស់សត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ មិនរលត់ទៅផង ចិត្តសង្ខារ មិនរលត់ទៅផង ក្នុងឧប្បាទក្ខណៈនៃចិត្ត។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា មិនរលត់ទៅ វចីសង្ខារ របស់សត្វនោះ មិនរលត់ទៅឬ។ អើ។
[៣៣១] កាយសង្ខារ មិនរលត់ទៅ ក្នុងទីណា។បេ។
[៣៣២] កាយសង្ខារ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងភង្គក្ខណៈនៃពួកវិតក្កៈ និងវិចារៈ ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ កាយសង្ខារ របស់សត្វទាំងអស់ និងរបស់អសញ្ញសត្វទាំងនោះ មិនរលត់ទៅផង វចីសង្ខារ មិនរលត់ទៅផង ក្នុងឧប្បាទក្ខណៈនៃចិត្ត និងក្នុងភង្គក្ខណៈនៃចិត្ត ដែលមិនមានវិតក្កៈ មិនមានវិចារៈ ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា។បេ។ ពាក្យថា របស់សត្វណាក្តី ពាក្យថា របស់សត្វណា ក្នុងទីណាក្តី ដូចៗគ្នា បណ្ឌិត គប្បីឲ្យពិស្តារផងចុះ។ ពាក្យថា របស់ពួកសត្វដែលចូលកាន់និរោធ បណ្ឌិតមិនគប្បីធ្វើក្នុងពាក្យថា របស់សត្វណា ក្នុងទីណាទេ។
ID: 637826065684869401
ទៅកាន់ទំព័រ៖