ព្រះត្រៃបិដក ភាគ ៨៨
[៣៣៣] កាយសង្ខារ របស់សត្វណា រលត់ហើយ វចីសង្ខារ របស់សត្វនោះ រលត់ហើយឬ។ អើ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា។បេ។ បុច្ឆាជាអតីត ពាក្យថា របស់សត្វណាក្តី ពាក្យថា របស់សត្វណា ក្នុងទីណាក្តី អនុលោមក្តី បច្ចនិយៈក្តី ដែលលោកចែកហើយ ក្នុងឧប្បាទវារៈយ៉ាងណា បណ្ឌិតគប្បីចែកក្នុងនិរោធវារៈ ក៏យ៉ាងនោះដែរ។ ការធ្វើឲ្យផ្សេងៗគ្នា មិនមានឡើយ។
[៣៣៤] កាយសង្ខារ របស់សត្វណា នឹងរលត់ទៅ វចីសង្ខារ របស់សត្វនោះ នឹងរលត់ទៅឬ។ អើ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងរលត់ទៅ កាយសង្ខារ របស់សត្វនោះ នឹងរលត់ទៅឬ។ ចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្តជាទីបំផុត វចីសង្ខារ របស់ពួកសត្វជាកាមាវចរៈ និងរបស់ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ និងរបស់សត្វនោះៗ ដែលចូលកាន់រូបាវចរៈ និងកាន់អរូបាវចរៈហើយ នឹងបរិនិព្វាន កាលច្យុត នឹងរលត់ទៅ តែកាយសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ វចីសង្ខារ របស់សត្វទាំងនោះ ក្រៅនេះ នឹងរលត់ទៅផង កាយសង្ខារ នឹងរលត់ទៅផង។
ID: 637826065916770006
ទៅកាន់ទំព័រ៖