ព្រះត្រៃបិដក ភាគ ៨៨

 [៣៣៥] កាយសង្ខារ របស់​សត្វ​ណា នឹង​រលត់​ទៅ ចិត្តសង្ខារ របស់​សត្វ​នោះ នឹង​រលត់​ទៅ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា នឹង​រលត់​ទៅ កាយសង្ខារ របស់​សត្វ​នោះ នឹង​រលត់​ទៅ​ឬ។ ចិត្តជា​ទីបំផុត របស់​ពួក​សត្វ​ជា​កាមាវច​រៈ នឹង​កើតឡើង ក្នុង​លំដាប់​នៃ​ចិត្ត​ណា ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្តជា​ទីបំផុត ចិត្តសង្ខារ របស់​ពួក​សត្វ​ជា​កាមាវច​រៈ និង​របស់​ពួក​សត្វ ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​រូ​បាវ​ចរៈ និង​ក្នុង​អរូ​បាវ​ចរៈ និង​របស់​ពួក​សត្វ​នោះៗ ដែល​ចូលកាន់​រូ​បាវ​ចរៈ និង​កាន់​អរូ​បាវ​ចរៈ​ហើយ នឹង​បរិនិព្វាន កាល​ច្យុត នឹង​រលត់​ទៅ តែ​កាយសង្ខារ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ទេ ចិត្តសង្ខារ របស់​ពួក​សត្វ​ក្រៅ​នេះ នឹង​រលត់​ទៅ​ផង កាយសង្ខារ នឹង​រលត់​ទៅ​ផង។
 [៣៣៦] វចីសង្ខារ របស់​សត្វ​ណា នឹង​រលត់​ទៅ ចិត្តសង្ខារ របស់​សត្វ​នោះ នឹង​រលត់​ទៅ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា នឹង​រលត់​ទៅ វចីសង្ខារ របស់​សត្វ​នោះ នឹង​រលត់​ទៅ​ឬ។ ចិត្តជា​ទីបំផុត ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ នឹង​កើតឡើង ក្នុង​លំដាប់​នៃ​ចិត្ត​ណា ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្តជា​ទីបំផុត ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ តែ​វចីសង្ខារ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ទេ ចិត្តសង្ខារ របស់​ពួក​សត្វ​ក្រៅ​នេះ នឹង​រលត់​ទៅ​ផង វចីសង្ខារ នឹង​រលត់​ទៅ​ផង។
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 637826066139739172
ទៅកាន់ទំព័រ៖