ព្រះត្រៃបិដក ភាគ ៨៨
[៣៣៧] កាយសង្ខារ នឹងរលត់ទៅ ក្នុងទីណា។បេ។
[៣៣៨] កាយសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន នឹងរលត់ទៅ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ កាយសង្ខារ របស់ពួកសត្វដែលចូលកាន់បឋមជ្ឈាន និងរបស់ពួកសត្វជាកាមាវចរៈទាំងនោះ នឹងរលត់ទៅផង វចីសង្ខារ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ ចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្តជាទីបំផុត វចីសង្ខារ របស់ពួកសត្វជាកាមាវចរៈ និងរបស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ វចីសង្ខារ របស់សត្វជាកាមាវចរៈទាំងនោះ ក្រៅនេះ ដែលចូលកាន់បឋមជ្ឈាន នឹងរលត់ទៅផង កាយសង្ខារ នឹងរលត់ទៅផង ក្នុងទីនោះ។
ID: 637826066345063530
ទៅកាន់ទំព័រ៖