ព្រះត្រៃបិដក ភាគ ៨៨
[៣៣៩] កាយសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ ចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្តជាទីបំផុត ចិត្តសង្ខារ របស់ពួកសត្វជាកាមាវចរៈ និងរបស់សត្វជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ដែលចូលកាន់ចតុត្ថជ្ឈាន នឹងរលត់ទៅ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ចិត្តសង្ខារ របស់សត្វជាកាមាវចរៈទាំងនោះ ក្រៅនេះ ដែលចូលកាន់បឋមជ្ឈាន កាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន នឹងរលត់ទៅផង កាយសង្ខារ នឹងរលត់ទៅផង ក្នុងទីនោះ។
[៣៤០] វចីសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ
ID: 637826066588969777
ទៅកាន់ទំព័រ៖