ព្រះត្រៃបិដក ភាគ ៨៨
ចិត្តសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន កាន់តតិយជ្ឈាន និងកាន់ចតុត្ថជ្ឈាន នឹងរលត់ទៅ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ចិត្តសង្ខារ របស់ពួកសត្វជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន និងរបស់សត្វជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ក្រៅនេះ នឹងរលត់ទៅផង វចីសង្ខារ នឹងរលត់ទៅផង ក្នុងទីនោះ។
[៣៤១] កាយសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ វចីសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ ចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្តជាទីបំផុត កាយសង្ខារ របស់ពួកសត្វជាកាមាវចរៈ និងរបស់ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ និងរបស់ពួកសត្វនោះៗ ដែលចូលកាន់រូបាវចរៈ និងកាន់អរូបាវចរៈហើយ នឹងបរិនិព្វាន កាលច្យុត នឹងមិនរលត់ទៅ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ កាយសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង វចីសង្ខារ
ID: 637826066789594711
ទៅកាន់ទំព័រ៖