ព្រះត្រៃបិដក ភាគ ៨៨
នឹងមិនរលត់ទៅផង។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ កាយសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ អើ។
[៣៤២] កាយសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ចិត្តសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ ចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្តជាទីបំផុត កាយសង្ខារ របស់ពួកសត្វជាកាមាវចរៈ និងរបស់ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរៈ និងក្នុងអរូបាវចរៈ និងរបស់ពួកសត្វនោះៗ ដែលចូលកាន់រូបាវចរៈ និងកាន់អរូបាវចរៈហើយ នឹងបរិនិព្វាន កាលច្យុត នឹងមិនរលត់ទៅ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ កាយសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ចិត្តសង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈនៃចិត្តជាទីបំផុត។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ កាយសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ អើ។
[៣៤៣] វចីសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ចិត្តសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ
ID: 637826067018836147
ទៅកាន់ទំព័រ៖