ព្រះត្រៃបិដក ភាគ ៨៨
វចីសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ វចីសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ចិត្តសង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ វចីសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅឬ។ អើ។
[៣៤៤] កាយសង្ខារ នឹងមិនរលត់ទៅ ក្នុងទីណា។បេ។
[៣៤៥] កាយសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ ចិត្តជាទីបំផុត របស់ពួកសត្វជាកាមាវចរៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត កាយសង្ខារ របស់ពួកសត្វជាកាមាវចរៈ និងរបស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ កាយសង្ខារ របស់ពួកសត្វ ដែលចូលកាន់ចតុត្ថជ្ឈាន និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅផង វចីសង្ខារ
ID: 637826067264773769
ទៅកាន់ទំព័រ៖