ព្រះត្រៃបិដក ភាគ ៨៨

 [៣៣] មិនមែន​ទុក្ខៈ មិន​ហៅថា​ទុក្ខ​សច្ចៈ​ឬ។ ទុក្ខសច្ច​ដ៏​សេស វៀរលែង​ទុក្ខ​ប្រព្រឹត្តទៅ​ក្នុង​កាយ ទុក្ខ​ប្រព្រឹត្តទៅ​ក្នុងចិត្ត មិន​ហៅថា​ទុក្ខៈ ហៅថា​ទុក្ខសច្ច ឯធម្មជាត​ដ៏​សេស វៀរលែង​ទុក្ខៈ និង​ទុក្ខសច្ច​ចេញ មិន​ហៅថា​ទុក្ខៈ​ផង មិន​ហៅថា​ទុក្ខសច្ច​ផង។ មិនមែន​ទុក្ខសច្ច មិន​ហៅថា​ទុក្ខៈ​ឬ។ អើ។ មិនមែន​សមុទយៈ មិន​ហៅថា​សមុទយសច្ច​ឬ។ អើ។ មិនមែន​សមុទយសច្ច មិន​ហៅថា​សមុទយៈ​ឬ។ សមុទយៈ​ដ៏​សេស វៀរលែង​សមុទយសច្ច មិន​ហៅថា​សមុទយសច្ច ហៅថា​សមុទយៈ ឯស​ភាវៈ​ដ៏​សេស វៀរលែង​សមុទយៈ និង​សមុទយសច្ច​ចេញ មិន​ហៅថា​សមុទយៈ​ផង មិន​ហៅថា សមុទយសច្ច​ផង។ មិនមែន​និរោធៈ មិន​ហៅថា​និរោធ​សច្ច​ឬ។ អើ។ មិនមែន​និរោធ​សច្ច មិន​ហៅថា​និរោធៈ​ឬ។ និរោធៈ​ដ៏​សេស វៀរលែង​និរោធ​សច្ច មិន​ហៅថា​និរោធ​សច្ច ហៅថា​និរោធៈ ឯស​ភាវៈ​ដ៏​សេស វៀរលែង​និរោធៈ និង​និរោធ​សច្ច​ចេញ មិន​ហៅថា​និរោធៈ​ផង មិន​ហៅថា​និរោធ​សច្ច​ផង។ មិនមែន​មគ្គៈ មិន​ហៅថា​មគ្គសច្ច​ឬ។ អើ។ មិនមែន​មគ្គសច្ច មិន​ហៅថា​មគ្គៈ​ឬ។ មគ្គៈ​ដ៏​សេស វៀរលែង​មគ្គសច្ច មិន​ហៅថា មគ្គសច្ច ហៅថា មគ្គៈ ឯស​ភាវៈ​ដ៏​សេស វៀរលែង​មគ្គៈ និង​មគ្គសច្ច​ចេញ មិន​ហៅថា មគ្គៈ​ផង មិន​ហៅថា​មគ្គសច្ច​ផង។
ថយ | ទំព័រទី ២១ | បន្ទាប់
ID: 637825991329290358
ទៅកាន់ទំព័រ៖