ព្រះត្រៃបិដក ភាគ ៨៨
កាយសង្ខារ របស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅផង ចិត្តសង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ អើ។
[៣៤៧] វចីសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈ នៃចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ វចីសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន កាន់តតិយជ្ឈាន និងកាន់ចតុត្ថជ្ឈាន នឹងមិនរលត់ទៅ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ វចីសង្ខារ របស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅផង ចិត្តសង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ អើ។
ID: 637826067676660353
ទៅកាន់ទំព័រ៖