ព្រះត្រៃបិដក ភាគ ៨៨

 [៣៤៨] កាយសង្ខារ របស់​សត្វ​ណា រលត់​ទៅ វចីសង្ខារ របស់​សត្វ​នោះ រលត់​ហើយ​ឬ។ អើ។ មួយ​យ៉ាង​ទៀត វចីសង្ខារ របស់​សត្វ​ណា រលត់​ហើយ កាយសង្ខារ របស់​សត្វ​នោះ រលត់​ទៅ​ឬ។ វចីសង្ខារ របស់​សត្វ​ទាំងអស់ ដែល​ចូលកាន់​និរោធ និង​របស់​អសញ្ញ​សត្វ​ទាំងនោះ រលត់​ហើយ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​អស្សាសៈ និង​បស្សាសៈ តែ​កាយសង្ខារ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ទេ វចីសង្ខារ របស់​សត្វ​ទាំងនោះ រលត់​ហើយ​ផង កាយសង្ខារ រលត់​ទៅ​ផង ក្នុង​ភង្គ​ក្ខ​ណៈ នៃ​ពួក​អស្សាសៈ និង​បស្សាសៈ។
 [៣៤៩] កាយសង្ខារ របស់​សត្វ​ណា រលត់​ទៅ ចិត្តសង្ខារ របស់​សត្វ​នោះ រលត់​ហើយ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា រលត់​ហើយ កាយសង្ខារ របស់​សត្វ​នោះ រលត់​ទៅ​ឬ។ ចិត្តសង្ខារ របស់​សត្វ​ទាំងអស់ ដែល​ចូលកាន់​និរោធ និង​របស់​អសញ្ញ​សត្វ​ទាំងនោះ រលត់​ហើយ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​អស្សាសៈ និង​បស្សាសៈ តែ​កាយសង្ខារ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ទេ ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ រលត់​ហើយ​ផង កាយសង្ខារ រលត់​ទៅ​ផង ក្នុង​ភង្គ​ក្ខ​ណៈ នៃ​ពួក​អស្សាសៈ និង​បស្សាសៈ។
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 637826067891660432
ទៅកាន់ទំព័រ៖