ព្រះត្រៃបិដក ភាគ ៨៨

 [៣៥០] វចីសង្ខារ របស់​សត្វ​ណា រលត់​ទៅ ចិត្តសង្ខារ របស់​សត្វ​នោះ រលត់​ហើយ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា រលត់​ហើយ វចីសង្ខារ របស់​សត្វ​នោះ រលត់​ទៅ​ឬ។ ចិត្តសង្ខារ របស់​សត្វ​ទាំងអស់ ដែល​ចូលកាន់​និរោធ និង​របស់​អសញ្ញ​សត្វ​ទាំងនោះ រលត់​ហើយ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​វិតក្កៈ និង​វិចារៈ តែ​វចីសង្ខារ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ទេ ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ រលត់​ហើយ​ផង វចីសង្ខារ រលត់​ទៅ​ផង ក្នុង​ភង្គ​ក្ខ​ណៈ នៃ​ពួក​វិតក្កៈ និង​វិចារៈ។
 [៣៥១] កាយសង្ខារ រលត់​ទៅ ក្នុង​ទីណា។បេ។
 [៣៥២] កាយសង្ខារ របស់​សត្វ​ណា រលត់​ទៅ ក្នុង​ទីណា វចីសង្ខារ របស់​សត្វ​នោះ រលត់​ហើយ ក្នុង​ទីនោះ​ឬ។ កាយសង្ខារ របស់​សត្វ​ទាំងនោះ ដែល​ចូលកាន់​ទុតិយជ្ឈាន និង​កាន់​តតិយជ្ឈាន រលត់​ទៅ ក្នុង​ភង្គ​ក្ខ​ណៈ នៃ​ពួក​អស្សាសៈ និង​បស្សាសៈ ក្នុង​ទីនោះ តែ​វចីសង្ខារ របស់​សត្វ​ទាំងនោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ទេ កាយសង្ខារ របស់​ពួក​សត្វ ជា​កាមាវច​រៈ​ទាំងនោះ ដែល​ចូលកាន់​បឋមជ្ឈាន រលត់​ទៅ​ផង វចីសង្ខារ រលត់​ហើយ​ផង ក្នុង​ភង្គ​ក្ខ​ណៈ នៃ​ពួក​អស្សាសៈ និង​បស្សាសៈ ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត វចីសង្ខារ របស់​សត្វ​ណា
ថយ | ទំព័រទី ២១២ | បន្ទាប់
ID: 637826068134940295
ទៅកាន់ទំព័រ៖