ព្រះត្រៃបិដក ភាគ ៨៨
រលត់ហើយ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះឬ។ វចីសង្ខារ របស់ពួកសត្វ ជាកាមាវចរៈទាំងនោះឯង ដែលចូលកាន់បឋមជ្ឈាន ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ និងរបស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ក្នុងភង្គក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ រលត់ហើយ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ វចីសង្ខារ របស់ពួកសត្វជាកាមាវចរៈទាំងនោះ ដែលចូលកាន់បឋមជ្ឈាន រលត់ហើយផង កាយសង្ខារ រលត់ទៅផង ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។
[៣៥៣] កាយសង្ខារ របស់សត្វណា រលត់ទៅ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា រលត់ហើយ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ រលត់ទៅ ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់សត្វទាំងអស់នោះ រលត់ហើយ ក្នុងឧប្បាទក្ខណៈនៃចិត្ត និងក្នុងភង្គក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ចិត្តសង្ខារ របស់សត្វទាំងនោះ រលត់ហើយផង កាយសង្ខារ រលត់ទៅផង ក្នុងភង្គក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។
ID: 637826068360565470
ទៅកាន់ទំព័រ៖