ព្រះត្រៃបិដក ភាគ ៨៨

 [៣៥៤] វចីសង្ខារ របស់​សត្វ​ណា រលត់​ទៅ ក្នុង​ទីណា ចិត្តសង្ខារ របស់​សត្វ​នោះ រលត់​ហើយ ក្នុង​ទីនោះ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា រលត់​ហើយ ក្នុង​ទីណា វចីសង្ខារ របស់​សត្វ​នោះ រលត់​ទៅ ក្នុង​ទីនោះ​ឬ។ ចិត្តសង្ខារ របស់​សត្វ​ទាំងអស់​នោះ រលត់​ហើយ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​វិតក្កៈ និង​វិចារៈ ក្នុង​ទីនោះ តែ​វចីសង្ខារ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ រលត់​ហើយ​ផង វចីសង្ខារ រលត់​ទៅ​ផង ក្នុង​ភង្គ​ក្ខ​ណៈ នៃ​ពួក​វិតក្កៈ និង​វិចារៈ ក្នុង​ទីនោះ។
 [៣៥៥] កាយសង្ខារ របស់​សត្វ​ណា មិន​រលត់​ទៅ វចីសង្ខារ របស់​សត្វ​នោះ មិន​រលត់​ហើយ​ឬ។ រលត់​ហើយ។ មួយ​យ៉ាង​ទៀត វចីសង្ខារ របស់​សត្វ​ណា មិន​រលត់​ហើយ កាយសង្ខារ របស់​សត្វ​នោះ មិន​រលត់​ទៅ​ឬ។ មិន​មាន​ទេ។
 [៣៥៦] កាយសង្ខារ របស់​សត្វ​ណា មិន​រលត់​ទៅ ចិត្តសង្ខារ របស់​សត្វ​នោះ មិន​រលត់​ហើយ​ឬ។ រលត់​ហើយ។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា មិន​រលត់​ហើយ កាយសង្ខារ របស់​សត្វ​នោះ មិន​រលត់​ទៅ​ឬ។ មិន​មាន​ទេ។
ថយ | ទំព័រទី ២១៤ | បន្ទាប់
ID: 637826068617596653
ទៅកាន់ទំព័រ៖