ព្រះត្រៃបិដក ភាគ ៨៨

មួយ​យ៉ាង​ទៀត វចីសង្ខារ របស់​សត្វ​ណា មិន​រលត់​ហើយ ក្នុង​ទីណា កាយសង្ខារ របស់​សត្វ​នោះ មិន​រលត់​ទៅ ក្នុង​ទីនោះ​ឬ។ វចីសង្ខារ របស់​សត្វ​ទាំងនោះ ដែល​ចូលកាន់​ទុតិយជ្ឈាន និង​កាន់​តតិយជ្ឈាន មិន​រលត់​ហើយ ក្នុង​ភង្គ​ក្ខ​ណៈ នៃ​ពួក​អស្សាសៈ និង​បស្សាសៈ ក្នុង​ទីនោះ តែ​កាយសង្ខារ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ វចីសង្ខារ របស់​សត្វ​ទាំងនោះ​ឯង ដែល​ចូលកាន់​ទុតិយជ្ឈាន និង​កាន់​តតិយជ្ឈាន ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ពួក​អស្សាសៈ និង​បស្សាសៈ និង​របស់​ពួក​សត្វ ដែល​ចូលកាន់​ចតុត្ថជ្ឈាន ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​អស្សាសៈ និង​បស្សាសៈ និង​របស់​ពួក​សុទ្ធាវាស​សត្វ ក្នុងចិត្ត​ទី២ កំពុង​ប្រព្រឹត្តទៅ និង​របស់​អសញ្ញ​សត្វ​ទាំងនោះ មិន​រលត់​ហើយ​ផង កាយសង្ខារ មិន​រលត់​ទៅ​ផង ក្នុង​ទីនោះ។
 [៣៦០] កាយសង្ខារ របស់​សត្វ​ណា មិន​រលត់​ទៅ ក្នុង​ទីណា ចិត្តសង្ខារ របស់​សត្វ​នោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ឬ។ កាយសង្ខារ របស់​សត្វ​ទាំងអស់​នោះ មិន​រលត់​ទៅ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​អស្សាសៈ និង​បស្សាសៈ ក្នុង​ទីនោះ តែ​ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ហើយ ក្នុង​ទីនោះ​ទេ កាយសង្ខារ របស់​ពួក​សត្វ ដែល​ចូលកាន់​សុទ្ធាវាស និង​របស់​អសញ្ញ​សត្វ​ទាំងនោះ
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 637826069110265417
ទៅកាន់ទំព័រ៖