ព្រះត្រៃបិដក ភាគ ៨៨

មិន​រលត់​ទៅ​ផង ចិត្តសង្ខារ មិន​រលត់​ហើយ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា មិន​រលត់​ហើយ ក្នុង​ទីណា កាយសង្ខារ របស់​សត្វ​នោះ មិន​រលត់​ទៅ ក្នុង​ទីនោះ​ឬ។ អើ។
 [៣៦១] វចីសង្ខារ របស់​សត្វ​ណា មិន​រលត់​ទៅ ក្នុង​ទីណា ចិត្តសង្ខារ របស់​សត្វ​នោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ឬ។ វចីសង្ខារ របស់​សត្វ​ទាំងអស់​នោះ មិន​រលត់​ទៅ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​វិតក្កៈ និង​វិចារៈ ក្នុង​ទីនោះ តែ​ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ហើយ ក្នុង​ទីនោះ​ទេ វចីសង្ខារ របស់​ពួក​សត្វ កាល​ចូល​ទៅកាន់​សុទ្ធាវាស និង​របស់​អសញ្ញ​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ផង ចិត្តសង្ខារ មិន​រលត់​ហើយ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា មិន​រលត់​ហើយ ក្នុង​ទីណា វចីសង្ខារ របស់​សត្វ​នោះ មិន​រលត់​ទៅ ក្នុង​ទីនោះ​ឬ។ អើ។
 [៣៦២] កាយសង្ខារ របស់​សត្វ​ណា រលត់​ទៅ វចីសង្ខារ របស់​សត្វ​នោះ នឹង​រលត់​ទៅ​ឬ។ អើ។ មួយ​យ៉ាង​ទៀត វចីសង្ខារ របស់​សត្វ​ណា នឹង​រលត់​ទៅ កាយសង្ខារ របស់​សត្វ​នោះ រលត់​ទៅ​ឬ។ វចីសង្ខារ របស់​សត្វ​ទាំងអស់ ដែល​ចូលកាន់​និរោធ និង​របស់​អសញ្ញ​សត្វ​ទាំងនោះ នឹង​រលត់​ទៅ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​អស្សាសៈ និង​បស្សាសៈ
ថយ | ទំព័រទី ២១៧ | បន្ទាប់
ID: 637826069347016549
ទៅកាន់ទំព័រ៖