ព្រះត្រៃបិដក ភាគ ៨៨
តែកាយសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅទេ វចីសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅផង កាយសង្ខារ រលត់ទៅផង ក្នុងភង្គក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ។
[៣៦៣] កាយសង្ខារ របស់សត្វណា រលត់ទៅ ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់ទៅឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងរលត់ទៅ កាយសង្ខារ របស់សត្វនោះ រលត់ទៅឬ។ ចិត្តសង្ខារ របស់សត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ នឹងរលត់ទៅ ក្នុងឧប្បាទក្ខណៈនៃចិត្ត និងក្នុងភង្គក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅទេ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងរលត់ទៅផង កាយសង្ខារ រលត់ទៅផង ក្នុងភង្គក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ។
[៣៦៤] វចីសង្ខារ របស់សត្វណា រលត់ទៅ ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់ទៅឬ។ វចីសង្ខារ របស់សត្វទាំងនោះ រលត់ទៅ ក្នុងភង្គក្ខណៈនៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ តែចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ វចីសង្ខារ របស់សត្វទាំងនោះ ក្រៅនេះ រលត់ទៅផង ចិត្តសង្ខារ នឹងរលត់ទៅផង ក្នុងភង្គក្ខណៈនៃពួកវិតក្កៈ និងវិចារៈ។
ID: 637826069581860251
ទៅកាន់ទំព័រ៖