ព្រះត្រៃបិដក ភាគ ៨៨

 [៣៧១] វចីសង្ខារ របស់​សត្វ​ណា មិន​រលត់​ទៅ ចិត្តសង្ខារ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ​ឬ។ វចីសង្ខារ របស់​សត្វ​ទាំងអស់ ដែល​ចូលកាន់​និរោធ និង​របស់​អសញ្ញ​សត្វ​ទាំងនោះ មិន​រលត់​ទៅ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​វិតក្កៈ និង​វិចារៈ តែ​ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ​ទេ វចីសង្ខារ របស់​សត្វ​ទំាំ​ងនោះ មិន​រលត់​ទៅ​ផង ចិត្តសង្ខារ នឹង​មិន​រលត់​ទៅ​ផង ក្នុង​ភង្គ​ក្ខ​ណៈ នៃ​ចិត្តជា​ទីបំផុត ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ វចីសង្ខារ របស់​សត្វ​នោះ មិន​រលត់​ទៅ​ឬ។ ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្តជា​ទីបំផុត ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ តែ​វចីសង្ខារ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ទៅ​ទេ ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ផង វចីសង្ខារ មិន​រលត់​ទៅ​ផង ក្នុង​ភង្គ​ក្ខ​ណៈ នៃ​ចិត្តជា​ទីបំផុត ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ។
 [៣៧២] កាយសង្ខារ មិន​រលត់​ទៅ ក្នុង​ទីណា។បេ។
 [៣៧៣] កាយសង្ខារ របស់​សត្វ​ណា មិន​រលត់​ទៅ ក្នុង​ទីណា វចីសង្ខារ របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ឬ។
ថយ | ទំព័រទី ២២៣ | បន្ទាប់
ID: 637826070755804040
ទៅកាន់ទំព័រ៖