ព្រះត្រៃបិដក ភាគ ៨៨
ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ វចីសង្ខារ របស់សត្វទាំងនោះឯង ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន និងរបស់ពួកសត្វ ដែលចូលកាន់ចតុត្ថជ្ឈាន និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅផង កាយសង្ខារ មិនរលត់ទៅផង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ និងក្នុងភង្គក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។
[៣៧៤] កាយសង្ខារ របស់សត្វណា មិនរលត់ទៅ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វទាំងអស់នោះ មិនរលត់ទៅ ក្នុងឧប្បាទក្ខណៈនៃចិត្ត និងក្នុងភង្គក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ កាយសង្ខារ របស់អសញ្ញសត្វទាំងនោះ មិនរលត់ទៅផង ចិត្តសង្ខារ នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ក្នុងទីនោះ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ មិនរលត់ទៅក្នុងទីនោះឬ។ អើ។
ID: 637826071148471991
ទៅកាន់ទំព័រ៖