ព្រះត្រៃបិដក ភាគ ៨៨
វចីសង្ខារ របស់សត្វនោះ នឹងរលត់ទៅឬ។ ចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ របស់ពួកសត្វ ដែលប្រកបដោយចិត្តជាទីបំផុត ដែលមិនមានវិតក្កៈ មិនមានវិចារៈ នឹងកើតឡើង ក្នុងលំដាប់ នៃចិត្តណា ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ កាយសង្ខារ របស់សត្វទាំងនោះ រលត់ហើយ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ កាយសង្ខារ របស់ពួកសត្វ ក្រៅនេះ រលត់ហើយផង វចីសង្ខារ នឹងរលត់ទៅផង។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា។បេ។ អើ។
[៣៧៧] កាយសង្ខារ របស់សត្វណា រលត់ហើយ ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់ទៅឬ។ កាយសង្ខារ របស់សត្វទាំងនោះ រលត់ហើយ ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត តែចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ កាយសង្ខារ របស់ពួកសត្វ ក្រៅនេះ រលត់ហើយផង ចិត្តសង្ខារ នឹងរលត់ទៅផង។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា។បេ។ អើ។
[៣៧៨] កាយសង្ខារ រលត់ហើយ ក្នុងទីណា។បេ។
[៣៧៩] កាយសង្ខារ របស់សត្វណា រលត់ហើយ ក្នុងទីណា វចីសង្ខារ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។
ID: 637826071697534270
ទៅកាន់ទំព័រ៖