ព្រះត្រៃបិដក ភាគ ៨៨
កាយសង្ខារ របស់សត្វទាំងនោះ ដែលចូលកាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន រលត់ហើយ ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ក្នុងកាមាវចរៈ ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ កាយសង្ខារ របស់ពួកសត្វ ជាកាមាវចរៈទាំងនោះ ក្រៅនេះ ដែលចូលកាន់បឋមជ្ឈាន រលត់ហើយផង វចីសង្ខារ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា កាយសង្ខារ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះឬ។ វចីសង្ខារ របស់ពួកសត្វ ជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ នឹងរលត់ទៅ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ វចីសង្ខារ របស់សត្វ ជាកាមាវចរៈទាំងនោះ ដែលចូលកាន់បឋមជ្ឈាន នឹងរលត់ទៅផង កាយសង្ខារ រលត់ហើយផង ក្នុងទីនោះ។
[៣៨០] កាយសង្ខារ របស់សត្វណា រលត់ហើយ ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះឬ។ កាយសង្ខារ របស់សត្វទាំងនោះ រលត់ហើយ ក្នុងភង្គក្ខណៈ នៃចិត្តជាទីបំផុត ក្នុងកាមាវចរៈ ក្នុងទីនោះ តែចិត្តសង្ខារ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ កាយសង្ខារ របស់ពួកសត្វ ជាកាមាវចរៈនោះ ក្រៅនេះ ដែលចូលកាន់បឋមជ្ឈាន កាន់ទុតិយជ្ឈាន និងកាន់តតិយជ្ឈាន រលត់ហើយផង ចិត្តសង្ខារ នឹងរលត់ទៅផង ក្នុងទីនោះ។
ID: 637826071949120993
ទៅកាន់ទំព័រ៖