ព្រះត្រៃបិដក ភាគ ៨៨

មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា នឹង​រលត់​ទៅ​ក្នុង​ទីណា កាយសង្ខារ របស់​សត្វ​នោះ រលត់​ហើយ ក្នុង​ទីនោះ​ឬ។ ចិត្តសង្ខារ របស់​ពួក​សត្វ ជា​រូ​បាវ​ចរៈ និង​ជា​អរូ​បាវ​ចរៈ​ទាំងនោះ ដែល​ចូលកាន់​ចតុត្ថជ្ឈាន នឹង​រលត់​ទៅ​ក្នុង​ទីនោះ តែ​កាយសង្ខារ របស់​សត្វ​ទាំងនោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ទេ ចិត្តសង្ខារ របស់​សត្វ​ជា​កាមាវច​រៈ​ទាំងនោះ ដែល​ចូលកាន់​បឋមជ្ឈាន កាន់​ទុតិយជ្ឈាន និង​កាន់​តតិយជ្ឈាន នឹង​រលត់​ទៅ​ផង កាយសង្ខារ រលត់​ហើយ​ផង ក្នុង​ទីនោះ។
 [៣៨១] វចីសង្ខារ របស់​សត្វ​ណា រលត់​ហើយ ក្នុង​ទីណា ចិត្តសង្ខារ របស់​សត្វ​នោះ នឹង​រលត់​ទៅ ក្នុង​ទីនោះ​ឬ។ វចីសង្ខារ របស់​សត្វ​ទាំងនោះ រលត់​ទៅ ក្នុង​ភង្គ​ក្ខ​ណៈ នៃ​ចិត្តជា​ទីបំផុត ក្នុង​សវិ​តក្ក​សវិ​ចារ​ភូមិ ក្នុង​ទីនោះ តែ​ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ទេ វចីសង្ខារ របស់​សត្វ​ទាំងនោះ ក្រៅ​នេះ រលត់​ហើយ​ផង ចិត្តសង្ខារ នឹង​រលត់​ទៅ​ផង ក្នុង​សវិ​តក្ក​សវិ​ចារ​ភូមិ ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា នឹង​រលត់​ទៅ ក្នុង​ទីណា វចីសង្ខារ របស់​សត្វ​នោះ រលត់​ហើយ ក្នុង​ទីនោះ​ឬ។ ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ ក្នុង​អវិតក្ក​អវិចារ​ភូមិ ក្នុង​ទីនោះ តែ​វចីសង្ខារ របស់​សត្វ​ទាំងនោះ មិន​រលត់​ហើយ ក្នុង​ទីនោះ​ទេ ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ​ផង វចីសង្ខារ រលត់​ហើយ​ផង ក្នុង​សវិ​តក្ក​សវិ​ចារ​ភូមិ ក្នុង​ទីនោះ។
ថយ | ទំព័រទី ២២៩ | បន្ទាប់
ID: 637826072155058745
ទៅកាន់ទំព័រ៖