ព្រះត្រៃបិដក ភាគ ៨៨
ហៅថាមគ្គសច្ចឬ។ មគ្គសច្ច ហៅថាសច្ចៈផង ហៅថាមគ្គសច្ចផង សច្ចៈទាំងឡាយដ៏សេស ហៅថាសច្ចៈ មិនហៅថាមគ្គសច្ចទេ។ មគ្គៈ ហៅថាមគ្គសច្ចឬ។ មគ្គៈដ៏សេស វៀរលែងមគ្គសច្ច ហៅថាមគ្គៈ មិនហៅថា មគ្គសច្ចទេ ឯមគ្គសច្ច ហៅថាមគ្គៈផង ហៅថាមគ្គសច្ចផង។ សច្ចៈទាំងឡាយ ហៅថា ទុក្ខសច្ច។បេ។ សច្ចៈទាំងឡាយ ហៅថាសមុទយសច្ច។បេ។ សច្ចៈទាំងឡាយ ហៅថា និរោធសច្ចឬ។ និរោធសច្ច ហៅថាសច្ចៈផង ហៅថា និរោធសច្ចផង សច្ចៈទាំងឡាយដ៏សេស ហៅថាសច្ចៈ មិនហៅថានិរោធសច្ចទេ។
[៣៥] មិនមែនទុក្ខៈ មិនហៅថាទុក្ខសច្ចៈឬ។ ទុក្ខសច្ចដ៏សេស វៀរលែងទុក្ខប្រព្រឹត្តទៅក្នុងកាយ ទុក្ខប្រព្រឹត្តទៅក្នុងចិត្តចេញ មិនហៅថាទុក្ខៈ ហៅថាទុក្ខសច្ច ធម្មជាតដ៏សេស វៀរលែងទុក្ខៈ និងទុក្ខសច្ចចេញ មិនហៅថាទុក្ខៈផង មិនហៅថាទុក្ខសច្ចផង។ មិនមែនសច្ចទាំងឡាយ មិនហៅថាសមុទយសច្ចឬ។ អើ។ មិនមែនទុក្ខៈ មិនហៅថាទុក្ខសច្ចៈឬ។ ទុក្ខសច្ចដ៏សេស វៀរលែងទុក្ខប្រព្រឹត្តទៅក្នុងកាយ ទុក្ខប្រព្រឹត្តទៅក្នុងចិត្តចេញ មិនហៅថាទុក្ខៈ ហៅថាទុក្ខសច្ច ធម្មជាតដ៏សេស វៀរលែងទុក្ខៈ និងទុក្ខសច្ចចេញ មិនហៅថាទុក្ខៈផង មិនហៅថាទុក្ខសច្ចផង។ មិនមែនសច្ចទាំងឡាយ មិនហៅថានិរោធសច្ចឬ។បេ។ មិនមែនសច្ចទាំងឡាយ មិនហៅថាមគ្គសច្ចឬ។
ID: 637825991752583731
ទៅកាន់ទំព័រ៖